កិច្ចប្រជុំ APEC គ្រោងនឹងពិភាក្សាអំពីផែនការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: លាងហួរ

អាស៊ីៈ ផែនការការងារពហុឆ្នាំសម្រាប់ពាណិជ្ជកម្មសេរី និងបើកចំហ ការវិនិយោគ នឹងត្រូវពិភាក្សានៅឯកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់ APEC លើកទីបីនៅទីក្រុងឈៀងម៉ៃ។

ការផ្តោតជាពិសេស គឺលើការជំរុញការស្តារសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ពីជំងឺរាតត្បាត Covid-19 ដែលជាអាទិភាពសំខាន់មួយសម្រាប់កិច្ចប្រជុំAPEC 2022 ក្រោមប្រធានបទ” Open.Connect.Balance.”ជាមួយនឹងគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG)។

របៀបវារៈដ៏សំខាន់បំផុតមួយ សម្រាប់កិច្ចប្រជុំផ្នែកពាណិជ្ជកម្ម និងការវិនិយោគ គឺបន្តការសន្ទនាថ្មីលើតំបន់ពាណិជ្ជកម្មសេរី នៃអាស៊ីប៉ាស៊ីហ្វិក (FTAAP)នៅក្នុងបរិបទក្រោយជំងឺកូវីដ១៩។

ផ្អែកលើលទ្ធផលជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មរបស់ APEC (MRT) នៅខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគ (CTI) នឹងកោះប្រជុំនៅថ្ងៃទី ២៦-២៧ ខែសីហា ដើម្បីពិភាក្សា អំពីការបង្កើតផែនការការងារពហុឆ្នាំ FTAAP ដោយមានគោលបំណងបញ្ជូនវា ទៅអនុម័តនៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC ក្នុងខែវិច្ឆិកា។ ផែនការការងារពហុឆ្នាំរបស់ FTAAP នឹងក្លាយជាសមិទ្ធិផលដ៏សំខាន់។

វានឹងបង្កើតក្របខ័ណ្ឌរយៈពេលវែងសម្រាប់ APEC ដើម្បីបន្តជំរុញរបៀបវារៈ FTAAP ដោយមានគោលបំណង លើកកម្ពស់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលផ្តល់ឱកាសពាណិជ្ជកម្ម និងការវិនិយោគ។

CTI ក៏នឹងពិភាក្សាអំពីកម្មវិធីកសាងសមត្ថភាព FTAAP សំដៅកាត់បន្ថយគម្លាតរវាងសេដ្ឋកិច្ចសមាជិក APEC ក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេង​ៗគ្នា។

អ្នកជំនាញCTI នឹងរៀបចំផែនការកម្មវិធីការងារជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរចំណេះដឹង ការអនុវត្តល្អបំផុត និងបទពិសោធន៍ក្នុងចំណោមសមា​ជិក APEC លើប្រធានបទសំខាន់ៗ ទាក់ទងនឹងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here