សម្តេចតេជោៈ ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវដោយជោគជ័យ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ហ៊ុន ម៉ាណែតទើបបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ

ដែលទទួលត្រួតពលដោយនាយ អគ្គសេនាធិការកងទ័ពឡាវ។

សម្តេចបន្តថា ក្រៅពីនេះហ៊ុន ម៉ាណែត​ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិង

ដោយប្រធានាធិបតីឡាវថែមទៀត។

សម្តេចតេជោបានលើកជាសំណួរថា “តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?”។សម្តេចបន្តថា “ដោយលើកមុនខ្ញុំមិនបានជំរាបអ ស់ខ្ញុំសូមជំរាបបន្ថែមថាកាលពីហ៊ុន ម៉ាណែត​ទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះ​ មិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះ មកទទួលហ៊ុន ម៉ាណែតពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេ​ ដោយ

សារកូវីដ១៩”។

សម្តេចបន្តថា តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here