ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជធានីភ្នំពេញ មានតម្រូវការសាងសង់ស្ពាន ចំនួនបីបន្ថែមទៀត ខណៈស្ពានកម្ពុជា កូរ៉េកំពុងចចារនិងជម្រើស។
សម្តេចបន្តថា សម្តេចសង្ឃឹមថា ភាគីកូរ៉េនឹងយកចិត្តទុកដាក់លើការងារនេះ ដើម្បីឲ្យស្ពានមិត្តភាពកម្ពុជា កូរ៉េបានសាងសង់នាពេលខាងមុខ។
-->

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានបន្តថា ស្ពានមួយទៀតកំពុងសស្ថិតក្នុងការសិក្សា គឺស្ពានក្តីតាកុយ ដែលហេតុនេះទើបលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលត្រូវបានដាក់ចេញបទបញ្ជា ឲ្យចចាជាមួយមិត្ត ចិន។
សម្តេចបន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលនឹងសាងសង់ស្ពានព្រែកប្រា ដែលមានប្រវែង៨៤៥ម៉ែត្រ និងគ្រោងសាងសង់ជាបួនគន្លង ពីរទៅពីរមក ស្ពានព្រែកប្រា ដែលមានតម្លៃ៦៥លានដុល្លារ ដែលកំពុងស្ថិតក្នុងការចចា ហើយបើមិត្តចិនយល់ព្រម ការដ្ឋាននេះនឹងសាងសង់នៅឆ្នាំក្រោយ៕

