ដោយ រតនៈ
ភ្នំពេញ៖ ក្រុមហ៊ុនបុរី ប៉េងហួតគ្រុបបានបន្តបញ្ចុះតម្លៃ៥ភាគរយ ពីហ្សបហោស៍ក្លាសស៊ិក ក្នុងគម្រោងដឹស្តា ដាយមិន(ផ្លូវ៦០ម៉ែត្រ) ដែលមានសុពលភាពត្រឹមដំណាច់ឆ្នាំ២០១៨ នេះទៀតតែប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ហ្សបហោស៍ក្លាសស៊ិក កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ព្រោះគេហដ្ឋានប្រភេទនេះ បានរចនាឡើងសមឥតខ្ចោះ ផ្អែកទៅលើគុណភាព សោភណ្ឌភាព និងប្រណិតភាព ជាមួយនឹងការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលរួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ប្រកបដោយបរិយាកាសស្រស់ស្រាយ និងផាសុកភាព ជាពិសេសគឹស្ថិតនៅទីតាំងទល់មុខផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) ក្នុងគម្រោងដឹស្តា ដាយមិន ផ្ទាល់តែម្តង សក្តិសមបំផុត សម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មផង។
គម្រោងដឹស្តារ ដាយមិន ជាគម្រោងអភិវឌ្ឍចម្រុះ ដែលរួមមានទាំងផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្ម សួនលម្ហែ ក្លឹបហាត់ប្រាណ លើវិសាលភាពផ្ទៃដី ប្រមាណជា៤០ហិចតា នៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ជាគម្រោងមួយ ដែលបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយ ក្នុងតំបន់ចាក់អង្រែក្រោម នឹងផ្តល់ជូនលោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕