ក្រុមហ៊ុនអចលទ្រព្យថៃមួយអភិវឌ្ឍន៍ខុនដូ៤២ជាន់ ដោយច្របាច់បញ្ចូលគ្នានូវគុណតម្លៃនៃការរស់នៅខុនដូនិងផ្ទះ

0

ដោយ: លាងហួរ

ថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Magnolia Quality Development Corporation (MQDC) បានប្រកាសពីការចាប់ផ្តើមនៃការលក់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Mytopia ឬ Whizdom The Forestias របស់ខ្លួន។

គម្រោងនេះមានទីតាំងនៅខាងក្នុង The Forestias ដែលជាទីក្រុងដំបូងគេ និងរចនាឡើងសម្រាប់ការរស់នៅប្រកបដោយសុខភាព និងសុភមង្គល ហើយមានទីតាំងនៅផ្លូវពីបាងណាទៅកាន់ខេត្តត្រាត KM7 ។

លោក Assada Kaeokhiao ប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន MQDC បាននិយាយថា គម្រោង Mytopia បាន ទាក់ទាញចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំង។  អគារខុនដូ Whizdom ផ្សេងទៀត ដែលបានបើកដំណើរការកាលពីមុន ត្រូវបានលក់អស់ជាង៧០ភាគរយហើយ ។

លោក Assada បាននិយាយថា កត្តាជោគជ័យដ៏សំខាន់របស់គម្រោង Whizdom The Forestias គឺជាស្តង់ដារថ្មីនៃការរស់នៅ ដែលរួមបញ្ចូលគ្នានូវលក្ខណៈលេចធ្លោ នៃផ្ទះជាមួយនឹងខុនដូ ហើយធ្វើឱ្យការរស់នៅក្នុងខុនដូមានអារម្មណ៍ដូចជាការរស់នៅក្នុងផ្ទះ។

លោកបានមានប្រសាសន៍ថា លំនៅដ្ឋានបំពេញនូវតម្រូវការរបៀបរស់នៅបែបទំនើបផ្សេងៗគ្នា នៅកន្លែងតែមួយ ថែមទាំងផ្តល់នូវជីវិតប្រកបដោយភាពសុខដុមជាមួយធម្មជាតិ និងទីតាំងពិសេសមួយនៅក្នុងការអភិវឌ្ឍន៍ទីក្រុងThe Forestias។  លំនៅដ្ឋាន Whizdom របស់ក្រុមហ៊ុន MQDC ផ្តោតលើការផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ី ផ្សារភ្ជាប់របៀបរស់នៅរបស់មនុស្សជំនាន់ក្រោយ និងរួមបញ្ចូលគ្នានូវការច្នៃប្រឌិតក្នុងការរស់នៅ ដែលស្របតាមអាទិភាពរបស់ពួកគេ។

លក្ខណៈពិសេសតែមួយគត់របស់គម្រោង Mytopia គឺខុនដូកម្ពស់៤២ជាន់របស់វានៅជាប់នឹងធម្មជាតិទំហំ៣០រ៉ៃ(៤៨០០០ម៉ែត្រការ៉េ) នៅចំកណ្តាលនៃការអភិវឌ្ឍន៍របស់ទីក្រុង The Forestias៕

LEAVE A REPLY

Please enter your comment!
Please enter your name here