តើបច្ចេកវិទ្យាLiDAR ដែលត្រូវបានប្រើសម្រាប់ការស្រាវជ្រាវនៅរមណីយ ដ្ឋានអង្គរមានលក្ខណៈពិសេសបែបណា

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ  បច្ចេកវិទ្យា LiDAR ត្រូវបានគេយកមកអនុវត្តន៍ កាលពីឆ្នាំ២០១២ដើម្បីស្រាវជ្រាវ បុរាណវិទ្យានៅលើផ្ទៃដីទំហំប្រមាណ៣០០គម២ ដើម្បីឆ្លុះមើលពីលើគ្រប់ផ្នែកកណ្ដាល នៃឧទ្យានអង្គរ កោះកេរ និងភ្នំគូលែន ដើម្បីទទួលបាន រូបភាពច្បាស់សុក្រឹតនិងមានទំហំពិតប្រាកដ។

បច្ចេកវិទ្យានេះ ក៏ធ្លាប់ត្រូវបានគេយកមកប្រើ នៅរមណីយដ្ឋានប្រវត្តិ​សាស្រ្តដទៃនានាផងដែរ។

ជាឧទាហរណ៍ការសិក្សាស្រាវ ជ្រាវនៅតំបន់ត្រូពិក ដែលមានព្រៃគ្របដណ្តប់ដូចយើង ដែលនោះគឺ ស្ថិតនៅទ្វីបអាមេរិកខាងត្បូងឈ្មោះរមណីយ ដ្ឋានប្រវត្តិសាស្ត្រ ម៉ាយ៉ា នៃប្រទេសBelize បានទទួលជោគជ័យដោយប្រើបច្ចេកវិទ្យានេះ។

គោលបំណងនៃការបង្កើតបច្ចេកវិទ្យា LiDAR គឺដើម្បីក្លាយជាមធ្យោ​បាយស្រាវជ្រាវអំពីព្រៃឈើ ការប្រើប្រាស់ដីធ្លី ធនធានរ៉ែ និងធនធានទឹកផងដែរ។

នេះជាលើកទីមួយហើយ ដែលបច្ចេកវិទ្យា LiDAR ត្រូវបានគេយកមកប្រើនៅអាស៊ី ហើយក៏ជាលើកដំបូងផងដែរ ដែលគេយកប្រើសម្រាប់ការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា នៅស្ថានីយ៍ដែលមានទ្រង់ទ្រាយធំជាងគេក្នុងសកលលោក។

តាមរយៈបច្ចេកវិទ្យានេះ អ្នកស្រាវជ្រាវ អាចគូរផែនទីលម្អិត បង្ហាញនូវរចនាសម្ព័ន្ធដែលមានលើដី ជាពិសេសរូបភាព ដែលអាចមើលឃើញបានជាទម្រង់3D របស់ស្ថានីយ៍មួយ និងអាចឆ្លុះទម្លុះគម្របព្រៃ ដែលបិទបាំង រមណីយដ្ឋានអង្គរទៀតផង។

កាលពីឆ្នាំ២០១២ ស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន៨បានចូលរួមសហប្រតិបត្តិការមួយ យ៉ាងធំដែលមិនធ្លាប់មាននៅអង្គរ និងមានតំណាងប្រទេសចំនួន៧ ព្រមទាំងបានចូលថវិការួមគា្ន ដើម្បីនាំយកបច្ចេកវិទ្យា LiDAR មកប្រើប្រាស់។

គម្រោងនោះមានឈ្មោះកាត់ oh KALC (Khmer Archaeology LIDAR Consortium)។

គម្រោងនេះ ត្រូវបានផ្ដួចផ្ដើមរៀបចំ និងទទួលខុសត្រូវបច្ចេកទេសដោយលោក Damian Evans តំណាង សាកលវិទ្យាលយ័ស៊ីដនីប្រទេសអូស្ត្រាលី និងទទួលបានការចូលរួមសហការ ពីក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរ អប្សរាដឹកនាំដោយលោកត័ន ប៊ុនស៊ុយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here