ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីតាមរយៈអាជ្ញាធរលំនៅដ្ឋានបានសន្យាយ៉ាងមុតមុំា និងបានធ្វើយុទ្ធនាការក្នុងការសាងសង់លំនៅដ្ឋានដែលតម្លៃសមរម្យជូនដល់ប្រពរលដ្ឋអោយគ្រប់តម្រូវការចំនួន ១លានខ្នងផ្ទះក្នុងរយៈពេល ១០ ឆ្នាំ។
លោកស្រី Zuraida Kamaruddin អជ្ញាធរលំនៅដ្ឋានរបស់ប្រទេសម៉ាឡេស៊ី បានអោយដឹងថា អាជ្ញាធរបានធ្វើការសិក្សា និងវាយតម្លៃរួចរាល់ហើយទៅលើការអភិវឌ្ឍន៍នៃគម្រោងលំនៅដ្ឋានរវាងរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍ និងសាងសងរបស់ឯកជន កាលពីពេលថ្មីនេះ ជាមួយនឹងគោលដៅសាងសង់អោយបានចំនួន ១០ ម៉ឺនលំនៅដ្ឋាននៅក្នុងរយៈពេលមួយឆ្នាំ ។
លោកស្រីបន្តថា យុទ្ធានាការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋនេះ ស្របទៅនឹងការសន្យារបស់គណបក្សកាន់អំណាចរបស់ប្រទេសម៉ាឡេស៊ី ដែលបានធ្វើការសន្យាកាលពីយុទ្ធនាឃោសនាបោះឆ្នោតថ្នាក់ជាតិកាលពីកន្លងទៅនេះ។
បើតាមការចុះផ្សាយសារព័ត៌មាន Malay Mail ដោយបានស្រងសំដីរបស់លោកស្រី Kamaruddin អោយដឹងថា រដ្ឋាភិបាលបាននឹងកំពុងសាងប្រព័ន្ធទិន្ន័យដ៏ធំមួយ ដែលអាចទទួលបានទិដ្ឋភាពទូទៅ និងការព្យាករអំពីតម្រូវការលំនៅដ្ឋានរបស់ម៉ាឡេស៊ី និងដើម្បីវាយតម្លៃអោយបានត្រឹមត្រូវជាងមុននឹងអាចកំណត់បាននូវតម្រូវការលំនៅដ្ឋាននាពេលអនាគត។
លោកស្រីបន្តទៀតថាប្រព័ន្ធទិន្នន័យនេះ នឹងកំណត់ទីផ្សារក្នុងស្ថានភាពការផ្គត់ផ្គង់លើសតម្រូវការជាមួយនឹងតម្លៃលំនៅដ្ឋានមិនស្មើរជាមួយប្រភេទប្រាក់ចំណូល និង មិនមែនជាទីកន្លែងយុទ្ធសាស្ត្រ។ ប្រការនេះ មិនដូចស្ថានភាពនាពេលបច្ចុប្បន្នឡើយ ដែលមានលំនៅដ្ឋានច្រើន ជាងអ្នកទិញ ជាមួយនឹងប្រភេទលំនៅដ្ឋាន និងទីតាំងមិនសមរម្យថែមទៀត៕