Hattha top Banner

ឆ្នាំ២០២០ រថភ្លើង ភ្នំពេញ-បាងកក នឹង​បើក​ដំណើរ

0

ភ្នំពេញ៖ ដំណឹង​ល្អ​មកដល់​ហើយ អ្នក​ចង់​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាងកក មិនចាំបាច់​ជិះ​យន្តហោះ​ទៀត​នោះទេ គឺ​ពួកគេ​មាន​ជម្រើស​មួយទៀត​គឺ​ជិះរទេះ​ភ្លើង ព្រោះ​ខ្សែ​រថភ្លើង​ភ្នំពេញ​បាងកក នឹង​ភ្ជាប់​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ីម​សូរិយា បាន​ថ្លែង​អោយដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៩ តុលា​នេះ​ថា ផ្លូវ​រថភ្លើង​ភ្នំពេញ ភ្ជាប់​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​ព​ន្លឿ​ន​ការជួសជុល ដែល​បាន​ខូចខាត​ពី​ស្រុក​មង្គលបុរី ត​ភ្ជាប់​មក​ខេត្តពោធិ៍សាត់ និង​មកកាន់​រាជធានី​ភ្នំពេញ និង​កំពុង​ជួសជុល​ស្ថានីយ៍​មួយកន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​សម្រេច​តាម​ផែនការ​របស់ខ្លួន​ឆ្នាំ២០២។ លោក​បន្តថា ផ្លូវ​រថភ្លើង​បាន​ត​ភ្ជាប់​រួច​ហើយពី​ក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ តែដោយសារ​ប្រទេស​កម្ពុជា ពុំមាន​ថវិការ​គ្រប់គ្រាន់​ក្នុងការ​ជួសជុល ទើប​ធ្វើអោយមាន​ការយឺតយ៉ាវ ព្រោះ​ប្រទេស​កម្ពុជា​ប្រើប្រាស់​ថវិការ​ជាតិ​ទាំងស្រុង​ក្នុង​ការជួស​ជូ​ល។

លោក​បញ្ជាក់ទៀតថា “រថភ្លើង​ដែល​គ្រោង​នឹងដាក់​អោយ​ដំណើរ​ពី​ភ្នំពេញ ទៅ​បាកក អាច​ផ្ទុក​ទម្ងន់​បានត្រឹមតែ១៥តោន​ប៉ុណ្ណោះ ដែលមាន​លទ្ធភាព​អាច​ផ្ទុក​បានតែ​មនុស្ស និង​ដឹកទំនិញ​បានស្រាល់ៗតែប៉ុណ្ណោះ មិន​ដូច​ផ្លូវ​រថភ្លើង​រត់​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​ព្រះ​ស៊ី​ហ​នុ​ឡើយ។លោក​បន្តថា “ភាគី​កម្ពុជា នឹង​បន្ត​ជជែក​ជាមួយ​ភាគី​ថៃ​ពី​ការសាងសង់​ស្ថានីយ៍​នៅ​ព្រុំដែន​ដើម្បី​ផ្លាស់ប្តូរ​ទូរ​រថភ្លើង និង​អំពី​ការបង់ពន្ធ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​នៃ​ប្រទេស​ទាំងពីរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កើន​ដល់​ចំនួន១៥ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consultingបាន​ថ្លែងថា ការភ្ជាប់​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ​ជាស​ញ្ញា​ល្អ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​ផង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ផង ព្រោះ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​ជា​សមាជិក​សហគមន៍​អាស៊ាន​ដូចគ្នា។លោក​បន្តថា ការដឹកជញ្ជូន​ផ្លូវដែក​ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយសារ​វា​ជួយ​កាត់បន្ថយ​តម្លៃ នៃ​ការដឹកជញ្ជូន ផ្ទុកទំនិញ​បាន​ច្រើន និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។

លោក​បន្តថា “ខ្ញុំ​ស្វាគមន​ការភ្ជាប់​ខ្សែ​រថភ្លើង​នេះ កាន់តែ​លឿន​កាន់តែ​ល្អ ព្រោះ​វា​មិន​ត្រឹម​ជួយ​សម្រួល​ពាណិជ្ជកម្ម​នោះទេ តែ​ក៏​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ៕

 ដោយ​គង់ សូរិយា

LEAVE A REPLY

Please enter your comment!
Please enter your name here