ដោយ៖ សុផារី
សៀមរាបៈ លោកអភិបាលស្រុកវ័យក្មេង និងមានប្រជាប្រិយភាព លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្តតម្លើងតួនាទីពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប។
នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែសីហា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី0២ ខែកញ្ញា ឆ្នាំ២០២២នេះ។
បើតាមអនុក្រឹត្យរបស់សម្ដេចតេជោ លោក ឃឹម ហ្វីណង់ ដែលមានឋានន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ១ ស្ថិតក្នុងចំណោមមន្រ្តី៤រូបទៀត ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប រួមមាន លោក សុខ ថុល លោកស្រី ម៉ននីរង្សី និងលោក យន់ លីណេ។
លោក ឃឹម ហ្វីណង់ គឺជាកូនប្រុសរបស់លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលបច្ចុប្បន្នលោកជានាយឧត្តមសេនីយ៍ (ផ្កាយ៤) និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩៕