ផ្សារហ៊ុនប្រទេសចិនអាចធ្លាក់ចុះ២០ភាគរយ ស្របពេលវិបត្តិអចលនទ្រព្យកាន់តែអាក្រក់ទៅៗ

0

ដោយ: លាងហួរ

ប្រទេសចិន: អ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley បានឱ្យដឹងក្នុងរបាយការណ៍មួយថា វិស័យអចលនទ្រព្យ ដែលកំពុងជាប់គាំងរបស់ប្រទេសចិនអាចទាញសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង ប្រសិ​នបើអាជ្ញាធរមិនផ្តល់ការគាំទ្រគ្រប់គ្រាន។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានCNBC នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ។

តួយ៉ាងផ្សារហ៊ុនShanghai Composite បានធ្លាក់ចុះជាង១២ភាគរយមកទល់ពេលនេះ។

សេដ្ឋវិទូជាច្រើនក៏បានកាត់បន្ថយការព្យាករណ៍ GDP របស់ប្រទេសចិនមកជិត៣ភាគរយ ឬតិចជាងនៅឆ្នាំនេះ ដោយសារការគ្រប់គ្រងជំងឺរាតត្បាតនិងការដាំចុះ នៃអចលនទ្រព្យក្នុងប្រទេសចិន។

អ្នកវិភាគនៅក្រុមហ៊ុនMorgan Stanley ជាទូទៅរំពឹងថា រដ្ឋាភិបាលចិន នឹងព្យាយាមជួយសង្គ្រោះឧស្សាហកម្ម អចលនទ្រព្យយ៉ាងឆាប់រហ័ស រួមទាំងផ្តល់មូលនិធិ ដើម្បីជួយអ្នកអភិវឌ្ឍន៍បញ្ចប់គម្រោងសាងសង់អាផាតមិនរបស់ពួកគេ ហើយវានឹងនាំឱ្យការលក់ និងតម្លៃផ្ទះមានស្ថិរភាពនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ប៉ុន្តែប្រសិនបើមូលនិធិនេះតិចតួចពេក ហើយវិធានការផ្សេងទៀតនៅមានកម្រិតនៅឡើយ នោះអ្នកវិភាគមិនសូវមានសុទិដ្ឋិនិយម ចំពោះផលប៉ះពាល់លើសេដ្ឋកិច្ច និងផ្សារហ៊ុនរបស់ប្រទេសចិននោះទេ។

ចំណែករដ្ឋាភិបាលចិន មិនទាន់បានប្រកាសជាសាធារណៈ នូវប្រភេទមូលនិធិទ្រង់ទ្រាយធំណាមួយ ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងការបញ្ចប់ការសាងសង់អាផាតមិននៅឡើយទេ។

នាយករដ្ឋមន្រ្តីចិន លោកលឺ ខឺឈាងបាននិយាយថា រដ្ឋាភិបាលក្នុងតំបន់ គួរតែប្រកាន់យកវិធីសាស្រ្ត ដែលអាចបត់បែនបាន ក្នុងការផ្តល់នូវគោលនយោបាយឥណទានពិសេស និងការផ្តល់ប្រាក់កម្ចីពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here