ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ប្រជុំលើកទី៦ ផ្តោតលើការសហប្រតិបត្តិការជាមួយ CPALL ការប្រកាសអំពីអនុវិស័យសម្រាប់វិនិយោគ ការប្រកាសគម្រោងវិនិយោគទី២ ដែលបានអនុម័ត ការប្រកាសគម្រោងវិនិយោគចំនួន៦ដែលបាននិងកំពុងសិក្សា និងការផ្តល់ការហ្វឹកហ្វឺនអំពីចំណេះដឹងហិរញ្ញវត្ថុ។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ លោកហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនID Capital Plc. (IDC) បានដឹកនាំកិច្ចប្រជុំលើកទី5។
កិច្ចប្រជុំបានសម្រេចបានតាមគោលដៅមួយចំនួន ដូចជា ទី១ ការប្រកាសសហការជាមួយ CPALL អំពី Retail and Agriculture Trading។ ទី២ បានកំណត់អនុវិស័យចំនួន៧ ដើម្បីផ្តោតការវិនិយោគ និងកំពុងពិចាណារបន្ថែម២ទៀត។ ទី៣ ការប្រកាសពីការសម្រេចលើគម្រោងទី២ ក្នុងវិស័យសេវាកម្ម បន្ទាប់ពីគម្រោងទី១ បានវិនិយោគចំនួនជាង១៣លានដុល្លារ ។
ទី៤- មានគម្រោងចំនួន៦ ដែលកំពុងសិក្សារួមមាន ៤ វិស័យសេវាកម្ម ១ កសិកម្ម និង១ជាអចលនទ្រព្យ ។ ទី៥- ការហ្វឹកហ្វឺន លើចំណេះដឹងហិរញ្ញវត្ថុសកល ដោយសហការជាមួយ BICMARKET ។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
ការជ្រើសយក នៅភោជ្ជនីយដ្ឋាន The Ming Palace ជាទីកន្លែងប្រជុំដោយសារសមាជិក IDI យើងមួយចំនួនជាវិនិយោគិន ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចនេះ ហើយក៏បានយកឱកាសនេះ ជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ការវិនិយោគក្នុងវិស័យនេះ ដែលជាវិស័យមានចំណាប់អារម្មណ៍មួយ៕