ក្រុមហ៊ុនក្នុងស្រុកធំមួយវិនិយោគគំរោងលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំមួយ បានប្រកាសវិនិយោគសាងសង់លំនៅដ្ឋាន និងលក់ដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខណៈផ្លូវនេះត្រូវបានរដ្ឋាភិបាលប្រកាសពង្រីកជាបួនគន្លងនាពេលឆាប់ៗខាងមុខនេះ។


គំរោងនេះស្ថិតក្រោមការវិនិយោគរបស់ម្ចាស់បុរីលឹម ឈាងហាក់ ស្ថិតនៅភូមិភៀនសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គំរោងនេះស្ថិតនៅលើផ្ទៃដីជិត២ហិកតា ដែលមានការអភិវឌ្ឍសាងសង់ផ្ទះល្វែង និងដីឡូត៍លក់។

នៅក្នុងពិធីបើកសម្ពោធលក់ផ្ទះល្វែង និងដីឡូដិ៍របស់គម្រោងបុរី លឹម ឈាងហាក់ នៅតាមណ្តោយផ្លូវជាតិលេខ៣ ដែលមានចំងាយ១៧គីឡូម៉ែត្រពីរង្វង់មូលចោមចៅ កាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះ លោក អេង លាភា តំណាងក្រុមបេះដូងអ្នកលក់ ដែលទទួលបានគម្រោងលក់ផ្តាក់មុខលើគំរោងនេះបានឲ្យដឹងថា ផ្លូវជាតិលេខ៣នេះ កំពុងត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងពង្រីកប្រមាណ៦០ម៉ែត្រដែលមាន៤គន្លងផ្លូវ ពោលគឺទំហំផ្លូវនេះកាន់តែធំ។

គំរោងនេះនឹងត្រួវពង្រីកចាប់ពីរង្វង់មូលចោមចៅ ទៅដល់ផ្លូវបំបែកទៅខេត្ដតាកែវ និងកំពត ដែលធ្វើអោយនៅតាមបណ្តោយផ្លូវជាតិនេះ កាន់តែមានសត្តានុពលសេដ្ឋកិច្ច។


លោកបន្តថា “នៅពេលផ្លូវជាតិលេខ៣ ស្ថាបនាពង្រីករួចរាល់នឹងធ្វើឲ្យតំបន់នេះ នឹងកាន់តែមានសត្តាពលសេដ្ឋកិច្ចបន្ថែបទៀត ហេតុនេះការទិញផ្ទះល្វែងឬដីឡូត៍នាពេលនេះ សម្រាប់វិនិយោគបន្តនឹងទទួលបានផលចំណេញច្រើន ព្រោះវាមានចម្ងាយត្រឹម ១៧ គីឡូម៉ែត្រពីរង្វល់មូលចោមចៅប៉ុណ្ណោះ”។លោកបន្តថា “តំបន់នេះមានគម្រោងជាច្រើន កំពុងតែមកកាន់ទីនេះ រួមមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ និងគម្រោងរបស់ បុរី លឹម ឈាងហាក់ជាដើម ដែលកំពុងវិនយោគផ្ទះល្វែងនៅតាមផ្លូវនេះ ហើយផ្លូវជាតិលេខ៣ មានសក្តានុពលមិនចាញ់តំបន់ផ្លូវជាតិលេខ៤ឡើយ ទាំងសកម្មភាពចរាចរណ៍ និសេដ្ឋកិច្ច”។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីនេះ បានប្រកាសពីគម្រោងពង្រីកផ្លូវជាតិលេខ៣ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្ដរភាព និងកាត់បន្ថយការកកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គម្រោងពង្រីកផ្លូវនេះ ត្រូវធ្វើឡើងចាប់ពីរង្វង់មូលចោមចៅទៅដល់ផ្លូវបំបែកទៅខេត្ដតាកែវ និងកំពត ដោយផ្លូវនេះនឹងត្រូវពង្រីកទៅជា៤គន្លងផ្លូវ និងមានកន្លែងខ្លះទៀតត្រូវពង្រីកទទឹងផ្លូវដល់ទៅ១២ម៉ែត្រ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៤២ ៤៣ ៦៧ /០១៦ ៣៦៦ ៧៦៦ / ០៨៩ ២ ៨៨៨៨៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here