អ្នកជំនាញអលនទ្រព្យនិងសេដ្ឋកិច្ចយល់ឃើញបែបណាទាក់ទងនឹងផែនការដ្ឋាភិបាលបង្កើតក្រុងល្វាឯម

0

ដោយៈជេស៊ីកា

       កណ្តាលៈ វាជារឿងវិជ្ជមានមួយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបង្ហើបពីផែនការកសាងទីក្រុងល្វាឯមនាពេលអនាគត ប៉ុន្តែវាជាទីក្រុងមួយដែលនឹងចំណុះឲ្យទឹកដី ខេត្តកណ្តាល។

ក្រុមអ្នកជំនាញ​អចលនទ្រព្យ​ និង​​សេដ្ឋកិច្ច​មើល​ឃើញ​ថា ​ស្រុក​ល្វាឯម ​អាច​នឹង​ក្លាយ​ទៅជា​ទីក្រុង​ទំនើប​នាពេល​អនាគត ក្រោយពី​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​គម្រោង​សិក្សា​អភិវឌ្ឍ​ស្រុក​ស្រុក​មួយ​នេះ​។​

លោកច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្នុងការ​បង្កើត​ក្រុង​ល្វាឯម​ ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​អ្នក​វិនិយោគ​ប្រមើល​មើល​ពី​ឱកាស​ក្នុង​ការរកស៊ី​ជួញដូរ​នៅ​ម្ដុំ​នោះ​។

លោក​ថ្លែង​ថា​ “សម្រាប់​ការអនុវត្ត​ជាក់ស្ដែង ​ទាល់តែ​យើង​ដឹង​ពី​ពេលវេលា​ជាក់លាក់​ថា ​តើ​គម្រោង​ទាំង​អស់​ហ្នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ពេលណា​?” លោកបន្តថា “​ទោះជា​យ៉ាងណាក៏ដោយ នៅតែ​ជា​សញ្ញា​មួយ​ក្នុង​ការបង្ហាញ​ទំនុកចិត្ត​របស់​វិនិយោគិន​ថា យើង​នឹង​មាន​គម្រោង​ហ្នឹង​ណាមួយ​ក្នុង​ក្រុង​ល្វាឯម​ពេល​អនាគត”។​

ជាមួយគ្នានេះ អ្នកជំនាញ​សេដ្ឋកិច្ចនៃរាជ​បណ្ឌិតសភា​កម្ពុជា ​លោក គី សេរីវឌ្ឍ លើក​ឡើង​ថា ល្វាឯម​អាច​ក្លាយ​ទៅជា​ទីក្រុង​រណប​ នៅពេល​អនាគត ​ដែល​អាច​ដើរ​តួនាទី​សំខាន់​ជាទី​ក្រុង​ទំនើប​ ព្រោះ​ភ្នំពេញ​បច្ចុប្បន្ន​នឹង​ប្រែ​ក្លាយជា​ទីក្រុង​បុរាណ​ ដោយ​ផ្អែក​តាម​រចនាសម្ព័ន្ធ​សំណង់​ និង​ផ្លូវ​ថ្នល់​បែប​បុរាណ​បន្សល់​ទុក​ច្រើន​។

លោក​បន្តថា “ស្រុក​ឯ​ល្វាឯម​នឹង​ក្លាយជា​ក្រុង​ទំនើប ​សម័យថ្មី​ដែល​បង្ហាញ​ពី​ការលូតលាស់​របស់​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាង​ល្វាឯម​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ស្ពាន​ជា​តំណ​ភ្ជាប់ ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​ផ្នែក​អចលនទ្រព្យ​ទៅជាមួយ”។

ស្រុក​ល្វាឯម​ស្ថិតនៅ​ខេត្ត​កណ្ដាល​មាន ​១៥ ​ឃុំ​ និងភូមិសរុបចំនួន​៤៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here