រដ្ឋមន្រ្តីសំណង់ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះទៅផ្សាយផ្ទះគំរូនៅ តំបន់រ៉ុងតាឯក ខេត្តសៀមរាប

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញបំណងចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះ នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។

ការផ្សព្វផ្សាយនេះ ជាការសំដៅដល់អ្នកដែលបានស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់តាមរយៈការ Comment លើទំព័រហ្វេសបុកអចនទ្រព្យមួយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងដូច្នេះថាខ្ញុំចង់ឲ្យក្រុមហ៊ុនដែលសាងសង់ផ្ទះ ទៅធើ្វការផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលទីនោះប្រជាពលរដ្ឋត្រូវទៅតាំងទីលំនៅនៅទីនោះ ប្រមាណ២០០០គ្រួសារ ដែលបានចាប់ឆ្នោតរួច

ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ចេញ ពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន១ឡូតិ៍ ទំហំ២០ម៉ែត្រ x ៣០ ម៉ែត្រ។

ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការ ទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here