ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានព្យាករណ៍ថា សម្រាប់រយៈពេល១៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៥រហូតឆ្នាំ ២០៣០ តម្រូវការលំនៅដ្ឋាននៅទូទាំងប្រទេសនឹងមានចំនួនប្រមាណ ១លានខ្នងបន្ថែមទៀត។
លោកបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលលក់សម្ភារៈសំណង់ និងសម្ភារៈសម្រាប់ប្រើប្រាស់តាមលំនៅដ្ឋាន Global House ដែលវិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់ គ្រុបកាលពីចុងសប្តាហ៍មុនបន្តថា “តម្រូវការលំនៅដ្ឋានដ៏ច្រើននេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងរបស់ប្រជាពលរដ្ឋ ក្នុងនោះសម្រាប់តំបន់រាជធានី ក្រុង និងទីប្រជុំជនមានតម្រូវការប្រមាណ៨០ម៉ឺនលំនៅដ្ឋាន ហើយបើគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។







