ដំណាក់កាលទី១នៃរថភ្លើងល្បឿនលឿនថៃគ្រោងបញ្ចប់ការ សាងសង់ត្រឹមឆ្នាំ២០២៧

0

ដោយ: លាងហួរ

ប្រទេសថៃៈ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ដំណាក់កាលដំបូងនៃរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងបាងកក និងនគររាជសីមា នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧។

លោក Anuchaបាននិយាយថា ដំណាក់កាលទីមួយនៃរថភ្លើងល្បឿនលឿននេះ មានប្រវែង២៥០,៧៧គីឡូម៉ែត្រ ហើយនឹងមានផ្លូវដែកចំនួន៣ប្រភេទផ្សេងគ្នាគឺ ផ្លូវក្រោមដី ផ្លូវឡើងខ្ពស់ និងផ្លូវរូងក្រោមដី។

រយៈពេលសម្រាប់ធ្វើ ដំណើរប៉ាន់ស្មានពីទីក្រុងបាងកក ទៅនគររាជសីមា ក្នុងតំបន់ភាគឦសាន នឹងមានរយៈពេល៩០នាទី ។

លោក បន្ត ថា ផ្លូវ នេះ នឹង មាន ស្ថានីយ រថភ្លើង ចំនួន ៦និង ស្ថានីយ ថែទាំ ចំនួន ៣ លោកបន្ថែមថា ការកសាងផ្លូវដំណាក់កាលទី១ពាក់ព័ន្ធនឹងកិច្ចសន្យាចំនួន១៥ ដែល១៤កិច្ចសន្យាជាសំណង់ស៊ីវិល និងមួយទៀតជាកិច្ចសន្យាប្រព័ន្ធ។

កិច្ច សន្យា សាង សង់ សំណង់ ស៊ីវិល លើក ទី ១ ក្នុង ចំណោម កិច្ច សន្យា សាង សង់ សំណង់ ស៊ីវិល ចំនួន១៤ត្រូវ បាន បញ្ចប់ រួច រាល់ ហើយ ហើយផ្លូវនេះមាន ចម្ងាយ៣,៥គីឡូម៉ែត្រ ចាប់ ផ្តើម ពី Klang Dong ទៅ ស្រុក Pang Asok ក្នុង ខេត្តនគររាជសីមា។

លោក បាន បន្ត ថា ផ្នែក នេះ ជា ការ តាំង បង្ហាញ ដើម្បី ដឹង ថា តើ សម្ភារ ក្នុង ស្រុក ដែល ប្រើ សម្រាប់ ការ សាង សង់ អាច ត្រូវ នឹង ស្តង់ដារ រថភ្លើង ល្បឿន លឿន របស់ ប្រទេស ចិន ដែល អាច រត់ បាន ដល់ ទៅ ២៥០គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ឬ យ៉ាងណា។

លោក Anucha បានបញ្ជាក់ថា ផ្លូវនេះគឺជាផ្នែកមួយនៃគម្រោងរថភ្លើងល្បឿនលឿនរបស់ចិន-ថៃ ដែលនឹងលាតសន្ធឹងទៅកាន់ ខេត្តជាប់ព្រំដែនណងខៃ ហើយនឹងតភ្ជាប់ទៅសេវារថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឡាវ និងប្រទេសចិន។

យោងតាមសេចក្តីប្រកាស ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេល៤ឆ្នាំ ដើម្បីត្រួតពិនិត្យដីអចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើងល្បឿនលឿននេះ ហើយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងត្រួតពិនិត្យលើគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here