ទីក្រុងហូជីមិញដាក់ចេញផែនការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៨ទីតាំងក្នុងទំហំ៣លានម៉ែត្រគូបក្នុងមួយថ្ងៃ

0

ដោយ: លាងហួរ

វៀតណាម: ទីក្រុងហូជីមិញកំពុងអំពាវនាវឱ្យមានការវិនិយោគលើគម្រោងកែច្នៃទឹកសំណល់ ដែលបានគ្រោងទុកចំនួនប្រាំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មទឹកសំណល់ប្រហែល៣លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅក្នុងទីក្រុងមួយនេះ។

រដ្ឋបាលនៃទីក្រុងគ្រោងនឹងបើកការដេញថ្លៃ សម្រាប់ជ្រើសរើសអ្នកវិនិយោគ ដើម្បីអនុវត្តគម្រោងទាំងនេះនៅឆ្នាំ២០២៥ ហើយរំពឹងថានឹងបញ្ចប់ ក្នុងរយៈពេលចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

គម្រោងទាំងនេះ នឹងជួយឱ្យទីក្រុងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការធ្វើប្រព្រឹត្តកម្មទឹកសំណល់ ក្នុងស្រុកឱ្យបាន១០០ភាគរយ មុនពេលត្រូវបានបង្ហូរចូលទៅក្នុងបរិស្ថាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណទឹកសំណល់ ដែលបានបញ្ចេញទៅក្នុងបរិស្ថាន បានកើនឡើងជាបន្តបន្ទាប់។ ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២១ បរិមាណទឹកសំណល់ជាមធ្យម ត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើង៦,៧ភាគរយ ជារៀងរាល់ឆ្នាំ។

យោងតាមនាយកដ្ឋានសំណង់របស់ទីក្រុង បានឱ្យដឹងថា ទឹកសំណល់សរុបជាង១,៥លានម៉ែត្រគូបត្រូវបានបង្កើត ជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង។ ទន្ទឹមនឹងនោះ បរិមាណទឹកសំណល់ ដែលធ្វើប្រព្រឹត្តកម្មសរុប ក្នុងទីក្រុងមានត្រឹមតែ១២,៦ភាគរយប៉ុណ្ណោះ។

ទឹកសំណល់ ដែលមិនបានកែច្នៃត្រូវ បានបង្ហូរចូលទៅក្នុងបរិស្ថានដោយផ្ទាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ ទេសភាព គុណភាពទឹក និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន បានក្លាយទៅជាសុបិន្តអាក្រក់សម្រាប់ប្រជាជននៅសងខាងព្រែក ដោយសារតែក្លិនរបស់វា រាល់ពេលភ្លៀងធ្លាក់។

បច្ចុប្បន្ន ទីក្រុងនេះមានរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់តែ៣ប៉ុណ្ណោះ។ នៅឆ្នាំ២០២៥ ទីក្រុងគ្រោងសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំពុលទឹក ជាមួយនឹងទឹកសំណល់ប្រមាណ២,៦លានគូបដែលត្រូវបានធ្វើប្រព្រឹត្តិកម្ម ស្មើនឹង៨០ភាគរយ នៃបរិមាណទឹកសំណល់សរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here