ដោយ: លាងហួរ
សេអ៊ូល: ទិន្នន័យធនាគារកណ្តាលបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រាក់កម្ចីគ្រួសាររបស់ធនាគារកូរ៉េខាងត្បូង បានស្ទុះងើបឡើងវិញនៅក្នុងខែសីហា ដោយសារតម្រូវការខ្ពស់ សម្រាប់ប្រាក់កម្ចីទិញផ្ទះ ។
ប្រាក់កម្ចីរបស់ធនាគារ ដល់គ្រួសារមានចំនួន១០៦០,៨ពាន់ពាន់លានវ៉ុន (ប្រហែល៧៦៧,៤ពាន់លានដុល្លារអាមេរិក) នៅចុងខែសីហា កើនឡើង ៣០០ពាន់លានវ៉ុន (ប្រហែល២១៧លានដុល្លារ) ពីមួយខែមុននេះបើយោងតាមធនាគារកូរ៉េ (BOK) ។
វាបានកើនឡើង បន្ទាប់ពីធ្លាក់ចុះ៣០០ពាន់លានវ៉ុន(ប្រហែល២១៧លានដុល្លារ) ក្នុងខែមុនដោយសារតែតម្រូវការខ្ពស់ សម្រាប់ប្រាក់កម្ចីទិញ ផ្ទះ។
ប្រាក់កម្ចីទិញផ្ទះដល់គ្រួសារ បានកើនឡើងពី១,៦ពាន់ពាន់លានវ៉ុន (ប្រហែល១,១៦ពាន់លានដុល្លារ) ដល់៧៩២,៦ពាន់ពាន់លានវ៉ុន(ប្រហែ ល៥៧៣,៥ពាន់លានដុល្លារ) ប៉ុន្តែប្រាក់កម្ចីឥណទាន បានធ្លាក់ចុះ១,៣ពាន់ពាន់លានវ៉ុន(ប្រហែល ៩៤១លានដុល្លារ) ចំពេលមានអត្រាការប្រាក់ខ្ពស់ជាង។
ធនាគារកូរ៉េ BOK បានដំឡើងអត្រាគោលនយោបាយរបស់ខ្លួន ដោយ២៥ចំណុចមូលដ្ឋាន ដល់២,៥ភាគរយនៅក្នុងខែសីហា។
ប្រាក់កម្ចីសាជីវកម្មរបស់ធនាគារ បានកើនឡើង៨,៧ពាន់ពាន់លានវ៉ុន (ប្រហែល៦,៣ពាន់លានដុល្លារ) ពីមួយខែមុនដល់១១៤៦,១ពាន់ពាន់លានវ៉ុន (ប្រហែល៨២៩,៤ពាន់លានដុល្លារ) នៅចុងខែសីហា។ប្រាក់កម្ចីសាជីវកម្មបានបន្តកើនឡើង សម្រាប់រយៈពេលប្រាំបីខែជាប់ៗគ្នា៕