តើស្ពានឆ្លងសមុទ្រប្រវែងជាង២៥គីឡូម៉ែត្ររបស់ចិន មានលក្ខណៈ អស្ចារ្យបែបណាខ្លះ?

0

ដោយៈ សុខុម

ប៉េកាំង: ស្ពាន Zhoushan-Daishan Bridge ដែលមានប្រវែងរហូតដល់ទៅ២៥,៦គីឡូម៉ែត្រ សម្រាប់តភ្ជាប់កោះចំនួន២ គឺកោះ Zhoushan និងកោះDaishan ស្ថិតក្នុងខេត្តចឺជាំង (Zhejiang) ប្រទេសចិន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាផ្លួវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ប៉ុន្តែតើទាំងអស់គ្នាដឹងទេថា តើស្ពានឆ្លងសមុទ្រដ៏សែនវែងនេះចំណា​យអស់ទឹកប្រាក់ច្រើនប៉ុនណា និងមានលក្ខណៈអស្ចារ្យបែបណាខ្លះ? តោះ មកស្វែងយល់ត្រួសៗទាំងអស់គ្នាដូចខាងក្រោម!។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ឱ្យដឹងថា ដែកថែបរហូតដល់ទៅប្រមាណ៤០០.០០០តោន ត្រូវបានប្រើប្រាស់ នៅក្នុងការសាងសង់ស្ពាននេះ ហើយដំណើរការសាងសង់បានចំណាយពេលដល់ទៅ៤ឆ្នាំ។

សារព័ត៌មានខ្លះបានចុះផ្សាយថា ជាង៨៥%នៃការងារដំឡើងស្ពានតភ្ជាប់កោះ២ខាងលើ ដែលមានប្រជាជនសរុប ប្រមាណ២០០.០០០នាក់នេះ ត្រូវបានធ្វើឡើងដោយយន្តផ្សារស្វ័យប្រវត្តិ ឬ Automatic Welding Robot។

គេហទំព័ររបស់រដ្ឋបាលខេត្តចឺជាំង ww.ezhejiang.gov.cn ឱ្យដឹងថា ការសាងសង់ស្ពាននេះ បានចំណាយប្រាក់រហូត ដល់ទៅ២,៥៦ពាន់លានដុល្លារអាមេរិក។

 

ទន្ទឹមនេះ ផ្អែកតាមសារព័ត៌មាន CGTN ឱ្យដឹងថា ស្ពាននេះមានទទឹងធំ រហូតដល់ទៅ២៧,៦ម៉ែត្រ ហើយបង្គោលស្ពានមានកម្ពស់រហូតដល់ទៅ១៨០ម៉ែត្រ។

ស្ពាននេះគឺជាផ្នែកមួយ នៃប្រព័ន្ធហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្វាត់ខ្វែងដែលប្រទេសចិន បានសម្រុកសាងសង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here