ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ប្រកាសជាផ្លូវការ នូវក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលនឹងលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឱ្យកាន់តែជិតស្និទ្ធ។
ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM)។
-->

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្លឹបនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឱ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដានវាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និង ប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងដ៏ទៃពាក់ព័ន្ធ នឹងសរសេរស្តម្ភសេដ្ឋកិច្ច”៕
