ដោយ៖ សុផារី
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងសាំងធម្មតាលក់រាយមានតម្លៃ៤.៤០០រៀល និងប្រេងម៉ាស៊ូត៥.២០០រៀល ក្នុង១លីត្រ ដែលចុះថ្លៃ៣០០រៀល ចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៦៦៧រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង៥.៤៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។