រដ្ឋបាលក្នុងតំបន់ស្នើឱ្យក្រុមហ៊ុនអចលទ្រព្យចិនចាប់ផ្តើមសាងសង់គម្រោងជាប់គាំងឡើងវិញ

0

ដោយ: លាងហួរ

ប្រទេសចិន: រដ្ឋបាលក្នុងតំបន់ បានជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យចិនមួយចំនួន រួមមាន Evergrande, Sunac និង Overseas Chinese Town Holdings Company (OCT Group) ចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានឡើងវិញ។

ទីក្រុង Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិនបានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនចំនួន៤១ រួមទាំងក្រុមហ៊ុន Evergrande និង OCT Group កាលពីថ្ងៃសុក្រ ដោយជំរុញឱ្យពួកគេចាប់ផ្តើមការសាងសង់លំនៅដ្ឋាន នៅក្នុងគម្រោងអចលនទ្រព្យចំនួន៥៦ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Taiyuan មិន មែន ជា ទីក្រុង តែ មួយ គត់ ដែល បាន ស្នើ ឱ្យ អ្នក អភិវឌ្ឍ អចលនទ្រព្យ បន្ត ការ សាងសង់ ឡើង វិញ នោះ ទេ។

កាលពីថ្ងៃទី៧ខែកញ្ញា ទីក្រុង Zhengzhou ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន ក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះផងដែរ ដោយតម្រូវឱ្យគម្រោងលំនៅដ្ឋាន ដែលមិនទាន់រួចរាល់ទាំងអស់ត្រូវចាប់ផ្តើមសាងសង់ឡើងវិញ ឲ្យបានមុនថ្ងៃទី៦ខែតុលា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងនេះ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ត្រូវទទួលបន្ទុក លើគម្រោងលំនៅឋានធំៗមួយ ឬពីរដែលត្រូវបានផ្អាក។

លោកYan Yuejin នាយកស្រាវជ្រាវនៅវិទ្យាស្ថាន E-house China R&D Institute ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ផែនការរបស់Zhengzhou គឺជាឯកសារផ្លូវការដំបូង ដែលជំរុញឱ្យចាប់ផ្តើមការងារឡើងវិញ នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ដែលផ្តល់ជាឯកសារយោងដ៏ល្អ សម្រាប់ទីក្រុងផ្សេងទៀតដើម្បីអនុវត្តតាម។

រហូតមកដល់ពេលនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមហ៊ុនអចលនទ្រព្យ និងរដ្ឋបាលក្នុងតំបន់ បានជំរុញឱ្យមានវឌ្ឍភាពជាវិជ្ជមាន ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួន នៅតែប្រឈមមុខនឹងសម្ពាធផ្នែកហិ​រញ្ញវត្ថុដោយសារវិបត្តិសាច់ប្រាក់។

ដើម្បីដោះស្រាយបញ្ហាលំបាក របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្រ​សួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាធនាគារប្រជាជនចិន បានចេញវិធានការណ៍ កាលពីខែសីហា ក្នុងគោលបំណងកែលម្អឧបករណ៍គោលនយោបាយ និងគាំទ្រដល់ការសាងសង់ និងការផ្តល់គម្រោងលំនៅដ្ឋានជាប់គាំង តាមរយៈកម្ចីពិសេសពីធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here