សម្តេចតេជោ៖ អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងទ្វីបអាស៊ី​ លំដាប់ទី៦ក្នុងសកលលោក

0

ដោយ៖ សុផារី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងទ្វីបអាស៊ី​ និងស្ថិតនៅលំដាប់ទី៦ក្នុងសកលលោក។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោបានមានប្រសាសន៍ថា “ជាការពិត ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការអនុម័ត ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឆ្នាំ២០២៥ អាស៊ានយើងបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម”។

សម្តេចតេជោបន្តថា “កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំ លំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសកលលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here