ក្រុមហ៊ុនថៃសម្លឹងឃើញឱកាសអាជីវកម្មនៅក្នុងគម្រោងទីក្រុងថ្មី របស់អារ៉ាប៊ីសាអូឌីត

0

ដោយ: លាងហួរ

បាងកក: សហព័ន្ធឧស្សាហកម្មថៃ(FTI) សម្លឹងឃើញឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនថៃ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថៃ-អារ៉ាប៊ីសាអូឌីត ដែលទើបបង្កើតថ្មី ដែលពួកគេអាចរកប្រាក់ចំណូល នៅក្នុងផែន ការប្រកបដោយមហិច្ឆតារបស់ទីក្រុងRiyadh ក្នុងការសាងសង់ទីក្រុងមេហ្គាNeomតម្លៃ៥០០ពាន់លានដុល្លារ។

ការរំពឹងទុកនេះ ធ្វើឡើងបន្ទាប់ពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចរួម រវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរបស់ពួកគេ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ និងសហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយមុននេះថា លោករំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងឈានដល់១០ពាន់លានបាត ក្នុងរយៈពេលមួយឆ្នាំនៃការបង្កើតក្រុមប្រឹក្សានេះ។

ការរួមបញ្ចូលពាក្យ “neo” ដែលមានន័យថាថ្មី និង”m” ដែលជាអក្សរទីមួយ នៃពាក្យអារ៉ាប់សម្រាប់ពេលអនាគត  ទីក្រុង Neom នឹងមានទីតាំង នៅលើផ្ទៃដី២៦៥០០គីឡូម៉ែត្រការ៉េ ក្បែរសមុទ្រក្រហម និងផ្លូវពាណិជ្ជកម្មដែលប្រើប្រាស់ប្រឡាយSuez។

ទីក្រុងថ្មីនេះ គ្រោងកាត់បន្ថយការពឹងផ្អែកកាន់តែតិចលើប្រេង និងលើកកម្ពស់អាជីវកម្មចម្រុះ ដែលនឹងក្លាយជាឱកាសថ្មី សម្រាប់អ្នកនាំចេញថៃស្ថាបត្យករ និងអ្នករចនាខាងក្នុង។

លោក Kriengkrai បានថ្លែងថា យើងអាចនាំចេញសម្ភារសំណង់ដើម្បីគាំទ្រគម្រោងនេះ។

លោក Kriengkrai ជឿជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត អាចត្រួសត្រាយផ្លូវសម្រាប់ឱកាសបន្ថែមទៀតសម្រាប់អាជីវកម្មទាំងនេះ និងជំរុញការនាំចេញអាហារថៃ ដែលជាតម្រូវការខ្ពស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here