តើROIមានប៉ុន្មានប្រភេទនៅក្នុងទីផ្សារវិនិយោគអចលនទ្រព្យ?

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ROIសំដៅដល់ពាក្យReturn of Investments ដែលត្រូវបានគេយកមកគណនា លើប្រាក់ចំណេញពីការវិនិយោគ ក្នុងវិស័យអចល​នទ្រព្យយ៉ាងពេញនិយម។

តើROI មានប៉ុន្មានប្រភេទ? អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី១៥ កញ្ញាកន្លងមកថា នៅពេលនិយាយពីផលចំណេញ ពីការវិនិយោគឬReturn Of Investment គេសំដៅដល់ការវិនិយោគពីរប្រភេ គឺការទិញសម្រាប់ជួលយកផលចំណេញ និងការទិញទុកដើម្បីទទួលផលចំណេញ ពីកំណើនអចលនទ្រព្យ។

អ្នកស្រីបន្តថា “ការវិនិយោគ ដើម្បីទាញផលចំណេញពីការជួល គឺនៅកម្ពុជា មានអត្រាចំណេញខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់ ហើយការទិញដើម្បីលក់យកចំណេញពីកំនើនតម្លៃ ក៏មានអត្រាចំណេញខ្ពស់ផងដែរ”។

ជាក់ស្តែងការទិញអចលនទ្រព្យ សំរាប់ជួលយកផលចំណេញប្រចាំខែ គឺទិញខុនដូអាចទទួលបានផលចំណេញ ពីការជួលប្រមាណ៦ភាគរយ បើទិញដីជួលអត្រាចំណេញមានចន្លោះពី១ ទៅ២ភាគរយក្នុងមួយខែ ហើ​យបើទិញជាផ្ទះបែបShophhouse អត្រាជួលយកផលចំណេ​ញមាន២ទៅ៣ភាគរយក្នុងមួយខែ។ អ្នកស្រីអាន សុធីតាបញ្ជាក់ឲ្យដឹង។

អ្នកស្រីបន្តថា ប្រសិនជាវិនិយោគយកផលចំណេញ ពីកំនើនតម្លៃវិញ គឺអត្រាចំណេញពីដីធ្លីមានចន្លោះពី៨ ទៅ១០ភាគរយ។ បើវិនិយោគលើខុនដូមានអត្រាចំណេញចន្លោះពី៣ ទៅ៥ភាគរយ ហើយបើវិនិយោគលើផ្ទះអត្រាចំណេញមានចន្លោះ៥ ទៅ៨ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែអត្រានេះអាចទាបឬខ្ពស់ជាងនេះ អាស្រ័យលើទីតាំង និងស្ថានភាពសេដ្ឋកិច្ចសង្គមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here