ពិភពនិម្មិត Metaverse រំពឹងនឹងក្លាយជាពិភពមានសេដ្ឋកិច្ចចំនួន១៣ទ្រីលានដុល្លារ

0

សុខុម

ពិភពនិម្មិត ឬ Virtual World ប្រហែលជាមិនសូវពាក់ព័ន្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប៉ុន្មានឡើយ ប្រសិនបើអ្នកជាអ្នកចូលចិត្តលេងហ្គេមទេនោះ។ ទោះជាយ៉ាងណា ស្ថានភាពនោះអាចនឹងផ្លាស់ប្តូរ។

ចាប់តាំងពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook បានប្ដូរឈ្មោះថ្មីមកជាក្រុមហ៊ុន Meta Platforms Inc. ក្នុងខែតុលា ឆ្នាំ២០២១ គេបានផ្ដោតយកចិត្តទុកដាក់យ៉ាងសំខាន់លើ Metaverse។ វាជា VR ឬ Virtual Reality ដែលអាចក្លាយជាសេដ្ឋកិច្ចទំហំ១៣ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាជីវកម្មនានា។

នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយអាទិត្យ ទី១៨ ខែកញ្ញា។

VR ឬ Virtual Reality ជាឧបករណ៍មួយប្រភេទដែលគេអាចពាក់នឹងភ្នែកដើម្បីមើលរូបភាពដែលរចនាដោយប្រើកុំព្យូទ័រជាលក្ខណៈ 3D ដូចនឹងរូបភាពពិតជាក់ស្ដែងដែរ។

VR ដែលដើមឡើយពេញនិយមខ្លាំងក្នុងចំណោមអ្នកចូលចិត្តលេងហ្គេមអនឡាញ កំពុងក្លាយទៅជា Web មួយបែបថ្ងៃអនាគតដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការទំនាក់ទំនង ការសហការ និងទីផ្សារអេឡិចត្រូនិក E-Market) ។

ធាតុផ្សំមួយចំនួននៃគោលគំនិត (Concept) របស់វាមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែពិភពនិមិត្ត Metaverse កំពុងតែវិវឌ្ឍខ្លួនទៅជាសេដ្ឋកិច្ចដ៏ទំនើបដែលអាជីវកម្មនានាត្រូវការវាជាចាំបាច់ខ្លាំងបំផុត។ Metaverse ត្រូវបានរំពឹងថានឹងមានតម្លៃ៨០០ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំ៕ Arab News៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here