ទីក្រុងហាណូយគ្រោងចាប់ផ្តើមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នៅឆ្នាំ២០២៣

0

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាម បានចាប់ផ្តើមគម្រោងការកសាងផ្លូវក្រវាត់ក្រុងទី៤ ដែលជាផ្លូវក្រវាត់ក្រុងអន្តរតំបន់សម្រាប់បម្រើឱ្យចរាចរណ៍តភ្ជាប់រវាងទីក្រុងហាណូយ និងខេត្តនានាក្នុងតំបន់រដ្ឋធានី​។

គម្រោងនេះគ្រោងចាប់ផ្តើម នៅខែមិថុនា ឆ្នាំ២០២៣ ដោយផ្តោតលើការសាងសង់មូលដ្ឋាន ដើម្បីបញ្ចប់នៅឆ្នាំ២០២៦ និងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៧។

ផ្លូវក្រវាត់ក្រុងទី៤នេះជាគម្រោងសំខាន់បំផុតរបស់ទីក្រុងហាណូយ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ ផ្លូវនេះត្រូវបានអនុម័តដោយការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិម គណៈកម្មាធិការបក្សទីក្រុងហាណូយ។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏មានផែនការជាក់លាក់មួយ ដើម្បីប្រែក្លាយការណែនាំទៅជាសកម្មភាពជាក់ស្តែង ដោយមានការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ការសាងសង់ផ្លូវនេះតាមការសិក្សា។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានកំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទី៤ ដោយក្នុងនោះ ដើម្បីបំពេញតាមតម្រូវការនៃការកសាងរដ្ឋធានី ជាបង្គោលកំណើនមួយរបស់ប្រទេស និងអភិវឌ្ឍទៅជាទីក្រុងទំនើបឆ្លាតវៃឈានមុខគេ ដែលជាមូលដ្ឋានសម្រាប់អនុវត្តផែនការទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយជំហានទៅមុខ និងបង្កើតធនធានចម្បង សម្រាប់ការអភិវឌ្ឍទីក្រុង។

ផ្លូវក្រវាត់ក្រុងនេះនឹងបង្កើតប្រព័ន្ធចរាចរណ៍ដ៏សំខាន់មួយ ដែលលើកកម្ពស់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងឧស្សាហកម្ម ទំនាក់ទំនងក្នុងតំបន់ និងការតភ្ជាប់ផ្លូវជាច្រើននៅក្នុងតំបន់ទីក្រុង ការរៀបចំរចនាសម្ព័ន្ធប្រជាជនឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណើរការកសាង និងអភិវឌ្ឍទីក្រុងឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here