ទំហំវិនិយោគលើអចលទ្រព្យរបស់ប្រទេសចិនបង្ហាញសញ្ញាធ្លាក់ចុះជិត៨ភាគរយ

0

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ការវិនិយោគរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ៧,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២នេះ។

ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍ថា ការវិនិយោគអចលនទ្រព្យសរុប នៅក្នុងរយៈពេលនេះ មានចំនួន៩,០៨ពាន់ពាន់លានយ័ន (ប្រហែលជា១,៣១ពាន់ពាន់លានដុល្លារ)។

ការវិនិយោគលើអគារលំនៅដ្ឋានបានធ្លាក់ មកត្រឹមចំនួន៦,៨៩ពាន់ពាន់លានយ័ន (ប្រហែលជាង៩៨៣ពាន់លានដុល្លារ) ពោលគឺធ្លាក់ចុះ៦,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ការលក់លំនៅឋានពាណិជ្ជកម្មសរុបមាន ចំនួន៨៧៨,៩លានម៉ែត្រការ៉េ ពោលគឺធ្លាក់ចុះ២៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើនិយាយពីតម្លៃវិញ ការលក់បានធ្លាក់ចុះ២៧,៩ភាគរយ មកនៅត្រឹម៨,៥៩ពាន់ពាន់លានយ័ន (ប្រហែលជាង១២២៥ពាន់លានដុល្លារ)។

ចំណែកសន្ទស្សន៍ នៃការអភិវឌ្ឍន៍អចលនទ្រព្យ ដែលចងក្រងដោយការិយាល័យស្ថិតិជាតិ (NBS) បានមកនៅត្រឹម៩៥,០៧ពិន្ទុ ក្នុងខែសីហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here