ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃត្រូវបានជំរុញឱ្យវិនិយោគនៅកម្ពុជា

0

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ (EV) ត្រូវបានជំរុញឱ្យនាំចេញយានយន្ត ឬវិនិយោគក្នុងប្រទេសកម្ពុជា ខណៈដែលរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការសម្រាប់ការប្រើប្រាស់រថយន្ត EV បន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៃឥន្ធនៈហ្វូស៊ីល។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP)បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា ​កំពុង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រថយន្តEV ព្រោះ​រថយន្ត​នេះ​នឹង​មាន​ការ​ពេញ​និយម​ទៅ​ថ្ងៃ​អនាគត។

មន្រ្តីនាយកដ្ឋាននេះបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងទាក់ទាញវិស័យឯកជន ជាពិសេសពីសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើស្ថានីយ៍សាក EV នៅទូទាំងប្រទេស។

មន្រ្តីនាយកដ្ឋាននេះបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏បានផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍នៃរថយន្តEV ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសការចំណាយទាបនៃការសាកEV។

របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា ការសាក EV មានតម្លៃត្រឹមតែ៤ដុល្លារ ក្នុង១០០គីឡូម៉ែត្រ បើធៀបនឹងហ្វូស៊ីល  តម្លៃប្រេងឥន្ធនៈលើសពី១០ដុល្លារក្នុង១០០ គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជារំពឹងថា ឧស្សាហកម្ម EV នឹងកើនឡើងបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី មានការប្រឈមជាច្រើន សម្រាប់ការផ្លាស់ប្តូរ EV របស់កម្ពុជា ដូចជាសេវាកម្មថែទាំ បុគ្គលិកដែលមានជំនាញ ក្នុងការផ្ទុកថ្ម និងលទ្ធភាពទទួលបានស្ថានីយ៍សាកថ្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here