ដោយ: លាងហួរ
ប៉េកាំង: ក្រុមអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូល របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទ្រព្យសម្បត្តិជាលក្ខណៈឯកជន របស់ប្រជាជនចិន បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារបរិយាកាសទីផ្សារមានភាពប្រសើរឡើង។

គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ចំនួនក្រុមហ៊ុនឯកជននៅប្រទេសចិន បានកើនឡើងច្រើនជាងបួន ដោយកើនឡើងពី១០,៨៥លាន ទៅ៤៤,៥៧លាន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារបរិយាកាសសម្រាប់សេដ្ឋកិច្ចឯកជន ត្រូវបានកែលម្អជាបន្តបន្ទាប់។
ជាលទ្ធផលនៃវិធានការគាំទ្រទីផ្សារជាច្រើន ចំណាត់ថ្នាក់សកលរបស់ប្រទេសចិន សម្រាប់បរិយាកាសធុរកិច្ចរបស់ខ្លួន បានកើនឡើងដល់ចំណាត់ថ្នាក់ទី៣១ នៅក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុត ពីចំណាត់ថ្នាក់ទី៩៦ក្នុងឆ្នាំ២០១៣។
នៅចុងឆ្នាំ២០២១ ប្រទេសចិនបានទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសជាង២,៦ពាន់ពាន់លានដុល្លារ។
យោងតាម NDRC បានឱ្យដឹងថា ចំនួនសហគ្រាស ដែលផ្តល់មូលនិធិដោយប្រទេសចិននៅក្រៅប្រទេស បានកើនឡើងពីជិត២២.០០០នៅចុងឆ្នាំ២០១២ ដល់ជាង៤៥.០០០នៅថ្ងៃនេះ៕