ដោយ: លាងហួរ
សេអ៊ូល: រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុក របស់ប្រាក់វ៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក។
ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលតម្លៃប្រាក់វ៉ុន របស់កូរ៉េបានធ្លាក់ចុះប្រហែល២០ភាគរយ ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ ហើយការព្រួយបារម្ភកំពុងកើនឡើង ជុំវិញការខ្វះខាតរូបិយប័ណ្ណបរទេស។
-->
អាជ្ញាធរសារពើពន្ធ និងរូបិយវត្ថុ ក៏ដូចជា និយតករហិរញ្ញវត្ថុកំពុងចាត់វិធានការណ៍នានា ក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពទីផ្សារភាគហ៊ុន និងមូលបត្របំណុល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពិនិត្យមើលលទ្ធភាព នៃការបន្ធូរបន្ថយពន្ធ លើប្រាក់ចំណេញលើអ្នកវិនិយោគលក់រាយ ដែលកាន់កាប់ភាគហ៊ុននៅបរទេស ដែលផ្លាស់ប្តូរចំនួនប្រាក់ចំណេញទៅជាប្រាក់វ៉ុន។
រដ្ឋាភិបាលបច្ចុប្បន្នបានយកពន្ធ២០ភាគរយ លើប្រាក់ចំណេញដែលបានពីភាគហ៊ុនជួញដូរនៅក្រៅប្រទេស ហើយអត្រាពន្ធអាចត្រូវបានបញ្ចុះជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគម្នាក់ៗ ទទួលបានប្រាក់ចំណេញបន្ថែមទៀត។
សម្រាប់សហគ្រិនក្នុងស្រុក ក្រសួងហិរញ្ញវត្ថុកំពុងពិចារណា ផ្តល់ការលើកទឹកចិត្តដល់ពួកគេ ប្រសិនបើពួកគេលក់ទ្រព្យសម្បត្តិរបស់ពួកគេទៅក្រៅប្រទេស៕
