រដ្ឋាភិបាលជម្រុញយុទ្ឋនាការ “ទស្សនាកម្ពុជាឆ្នាំ២០២៣”

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានជំរុញផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)” នាឱកាសវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ នៅទីក្រុង Hoi An ខេត្ត Quang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រសួងទេសចរណ៍តំណាងដោយ លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិកំពុងដឹកនាំមន្រ្តីជំនាញ ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum 2022) នៅទីក្រុង Hoi An ខេត្ត Quang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៩-១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩។

វេទិកាខាងលើនេះ គឺសំដៅការចូលរួមចំណែក ដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ក្នុងការពង្រឹងផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)។ ប្រតិភូក្រសួងទេសចរណ៍ នឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន៧ រួមមានទី

១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ក្រោមប្រធានបទ “Rebuild Tourism… Rebound Resilience”។

ទី២ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ទេសចរណ៍ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2) ទី៣  កិច្ចប្រជុំទ្វេភាគីរវាងអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា

ទី៤ កិច្ចប្រជុំក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG) ទី៥ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្រ​បសម្រួលទេសចរណ៍មេគង្គ (MTCO) ទី៦ កិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣។

ទី៧ ការទទួលទង់មេគង្គប្តូរវេន សម្រាប់ការត្រៀមរៀបចំវេទិកាទេស​ចរណ៍មេគង្គឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា (Rethink for Resilience and Digitalization)៕

LEAVE A REPLY

Please enter your comment!
Please enter your name here