ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ៤.២៥០រៀល ដដែល ចំណែកប្រេងម៉ាស៊ូតឡើងថ្លៃ៥.១៥០រៀល។
យោងតាមប្រកាសនេះ មានន័យថា ប្រេងសាំងបន្តរក្សាតម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃ ៤៥០រៀល ក្នុងមួយលីត្រ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២។