សុខុម
បាងកក: គណៈកម្មការនិយ័តកម្មថាមពល (ERC) នៃប្រទេសថៃ កំពុងលើកទឹកចិត្តឱ្យពលរដ្ឋផលិតអគ្គិសនីពីសូឡាលើដំបូលផ្ទះ តាមរយៈការសម្របសម្រួលដំណើរការរៀបចំដំឡើងប្រព័ន្ធថាមពលសូឡា ដើម្បីឱ្យម្ចាស់ផ្ទះមានលទ្ធភាពលក់អគ្គិសនី ពីបន្ទះសូឡាលើដំបូលផ្ទះ ឱ្យទៅរដ្ឋាភិបាល។
លោក Khomgrich Tantravanich អគ្គលេខាធិការនៃគណៈកម្មការនិយ័តកម្មថាមពល (ERC) លើកឡើងកាលពីថ្ងៃអង្គារ ទី១១ ខែតុលា ពេលវេលាដែលត្រូវការសម្រាប់តភ្ជាប់បណ្ដាញសូឡា ជាមួយបណ្ដាញអគ្គិសនីរដ្ឋ ដែលដំណើរការ ដោយអាជ្ញាធរអគ្គិសនីក្រុង (MEA) និងអាជ្ញាធរអគ្គិសនីខេត្ត (PEA) ដែលជាបុត្រសម្ព័ន្ធចែកចាយអគ្គិសនីរដ្ឋ នឹងត្រូវកាត់បន្ថយបានច្រើន។