ដោយ: លាងហួរ
វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារម្សិលមិញនេះបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង៣,២ភាគរយនៅឆ្នាំនេះ និង២,៧ភាគរយនៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកចុងក្រោយបង្អស់(WEO)។
របាយការណ៍នេះបានបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ បញ្ហាប្រឈមដ៏ច្របូកច្របល់ជាច្រើន ដោយសារអតិផរណាបាននឹងកំពុងហក់ឡើងខ្ពស់ជាងការរំពឹងទុក ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ បញ្ហាស ង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ១៩។