សម្តេចតេជោ៖ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតនិងវប្បធម៌ ជាយុទ្ធសាស្ត្រសក្តានុពលមួយជំរុញការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា ការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិត និងវប្បធម៌ ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានថ្លែងថា តាមរយៈការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិត និង វប្បធម៌ ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ ជាពិសេស ជួយដល់វិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជំរុញសហគ្រិនភាព ធុរកិច្ចថ្មី និងឌីជីថលូបនីយកម្ម សំដៅគាំទ្រដល់ការអភិវឌ្ឍសហគមន៍ អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន។

បន្ថែមលើសនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “សេចក្ដីថ្លែងការណ៍ក្រុងសៀមរាបស្តីពីការ លើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងភាពសម្រប ដើម្បីលើកស្ទួយសេដ្ឋកិច្ចវប្បធម៌ និងច្នៃប្រឌិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here