សម្តេចតេជោអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុឱ្យពិនិត្យឡើងវិញនូវឥណទានដល់ប្រជាជនរងផលប៉ះពាល់ជាង២ម៉ឺនគ្រួសារ

0

ដោយ: សុផារី

ភ្នំពេញ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានឆ្លងផុតនូវភាពក្រីក្រជាច្រើនម៉ឺនគ្រួសារ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ពួកគាត់តែនៅតែប្រឈមនឹងគ្រោះទឹកជំនន់។

ឆ្លើយតបនឹង ផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យពិនិត្យឡើងវិញនូវឥណទាន ដោយពន្យារពេលសងដល់អ្នក ដែលទទួលផលប៉ះពាល់ ហើយសម្តេចបានដាក់បញ្ជាឱ្យធនាគារជាតិនៃកម្ពុជារៀបចំធ្វើកិច្ចការងារនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បញ្ជាឱ្យ NBC រៀបចំការងារប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ឱ្យពិនិត្យការរៀបចំឥណទានសារជាថ្មី។

សម្តេចបានអំពាវនាវថា “ខ្ញុំសូមឲ្យធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់ការ ហើយខ្ញុំក៏សូមអំពាវនាវត្រង់ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីឥណទាន ដែលរងផលប៉ះពាល់ តាមរយៈការពន្យារពេលសង បន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ”។

សម្តេចតេជោបន្តថា “នៅប្រទេសកម្ពុជាយើងមានការយោគយល់លើបញ្ហានេះ មនុស្ស១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់បញ្ហាលំបាក ប្រហែល១៨ភាគរយ ស្មើប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការធ្វើអន្តរាគមន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here