ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះផ្ទាល់ទៅខេត្តចំនួន៤ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់។
ខេត្តដែលសម្តេចនឹងធ្វើដំណើរទៅនោះ រួមមាន សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សម្រាប់ខេត្តសៀមរាប សំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។ ដោយឡែក ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
-->

យោងតាមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី១៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់កិច្ចការអន្តរជាតិដែលមានASEAN G20 APEC ក្នុងខែវិច្ចកាខាងមុខ៕
