លោក Mark Zuckerberg និយាយថាWhatsApp របស់លោកមានភាពឯកជននិងសុវត្ថិភាពជាងMessage របស់ Apple

0

ដោយ៖ សហការី

អន្តរជាតិ៖ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Meta កំពុងតែតឹងសសៃករដាក់គ្នាយ៉ាងខ្លាំងទៅលើការប្រកួតប្រជែងកម្មវិធីផ្ញើសាររបស់ពួកគេ។

ខណៈពេលថ្មីៗនេះ លោក Mark Zuckerberg បានបង្ហោះសារបែបផ្លែផ្កានៅលើ Instagram ថ្មីមួយថា WhatsApp របស់លោក មានភាពឯកជន និងមានសុវត្ថិភាពជាង iMessage របស់ Apple។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

តាមរយៈការបង្ហោះសាររបស់សហស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានគេឱ្យដឹងថា លោកបានបង្ហោះផ្សព្វផ្សាយ WhatsApp តាមរយៈសារ SMS ឬ iMessage ខណៈលោកបានអះអាងថា “WhatsApp គឺជាជម្រើសដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ ដែលទាក់ទងនឹងឯកជនភាព ដោយសារ WhatsApp មានការត្រួតពិនិត្យ ក៏ដូចជាការការពារយ៉ាងតឹងរឹង ទៅលើការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត រួមជាមួយនឹងសមត្ថភាពក្នុងការកំណត់សារឱ្យបាត់ បន្ទាប់ពីរយៈពេលកំណត់”។

លើសពីនេះទៅទៀត លោកបាននិយាយបែបផ្លែផ្កាទៀតថា WhatsApp មានឯកជនភាព និង សុវត្ថិភាពជាង iMessage ជាមួយការត្រួតពិនិត្យយ៉ាងតឹងរឹង ហើយវាអាចដំណើរការបានទាំង iPhone និង Android ខណៈដែលមុខងារទាំងអស់នេះ iMessage នៅតែមិនមាន

LEAVE A REPLY

Please enter your comment!
Please enter your name here