ដោយ: លាងហួរ
បាងកក: គណៈរដ្ឋមន្ត្រីថៃ បានផ្តល់ការឯកភាពដល់ក្រសួងដឹកជញ្ជូ ន ក្នុងការបន្តសាងសង់ស្ពានធំៗចំនួន២នៅភាគខាងត្បូង។
គម្រោងស្ពានចំនួន២ ដែលត្រូវបានអនុម័ត កាលពីថ្ងៃអង្គារម្សិលមិញនេះ គ្រោងនឹងចំណាយថវិកា សរុបចំនួន៦,៣៥ពាន់លានបាត(ប្រហែ ល១៦៦,៨១លានដុល្លារ)។
-->
ក្នុងនោះស្ពានមួយខ្សែ នឹងតភ្ជាប់ពីស្រុកKrasae Sinក្នុងខេត្ត Songkhla ទៅកាន់ស្រុកChaison នៃខេត្តPhathalung ដែលនឹងចំណា យទឹកប្រាក់ប្រហែល៤,៥ពាន់លានបាត ខណៈដែលស្ពានតភ្ជាប់រវាងកោះ Ko Klangក្នុងខេត្តKrabi និងកោះ Koh Lanta Noi នឹងត្រូវចំណាយថវិកាអស់ប្រហែល១,៨៥ពាន់លានបាត។

របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន របស់គម្រោងត្រូវបានអនុម័ត ដោយការិយាល័យគោលនយោបាយ និងផែនការធនធានធម្មជាតិ និងបរិស្ថាន ហើយការសាងសង់អាចនឹងចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំក្រោយ និងបញ្ចប់នៅឆ្នាំ២០២៦។
លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាអគ្គលេខាធិការគណបក្ស Bhumjaithai បាននិយាយថា ស្ពាននេះនឹងត្រូវបានផ្តល់មូលនិធិ តាមរយៈប្រាក់កម្ចីពីបរទេស ក្នុងនោះថវិកាចំនួន៣០ភាគរយនឹងបានកម្ចីមកពីធនាគារពិភពលោក។
លោកបន្ថែមថា គម្រោងទាំងនោះនឹងត្រូវដាក់ដេញថ្លៃ នៅក្នុងខែធ្នូខាងមុខនេះ៕
