មេដឹកនាំហុងកុងថ្មីដាក់ចេញគោលដៅដើម្បីយកតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឡើងវិញក្រោយពីមានការប្រជែងពីសិង្ហបុរី

0

ដោយ: លាងហួរ

ហុងកុង:មេដឹកនាំទីក្រុងហុងកុង បានបង្ហាញនូវវិធានការមួយចំនួន ដើម្បីពង្រឹងតួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងទប់ទល់នឹងប្រកួតប្រជែងនានាពីប្រទេសសិង្ហបុរី  ដើម្បីទាក់ទាញក្រុមហ៊ុនប្រឹក្សា​គ្រប់គ្រងទ្រព្យឯកជនទូទាំងពិភពលោក ការចុះបញ្ជីភាគហ៊ុន និងគម្រោងហិរញ្ញវត្ថុបៃតង។

លោក John Lee Ka-chiu នាយកប្រតិបត្តិហុងកុង គ្រោងទាក់ទាញក្រុមហ៊ុនប្រឹក្សា គ្រប់គ្រងទ្រព្យឯកជនយ៉ាងហោច ចំនួន២០០ក្រុមហ៊ុន ដើម្បីរៀបចំ និងពង្រីកប្រតិបត្តិការរបស់ពួកគេ នៅក្នុងទីក្រុងនៅឆ្នាំ២០២៥។

មេដឹកនាំទីក្រុងហុងកុង ក៏បានផ្តល់សញ្ញាថារដ្ឋាភិបាល របស់លោកនឹងផ្លាស់ប្តូរផ្នែកមួយនៃច្បាប់ ជាមួយនឹងសម្បទានពន្ធ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ។

លោក Leeបាននិយាយថា “ក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងទ្រព្យឯកជន គឺជាកត្តាជំរុញដ៏សំខាន់ ដល់ឧស្សាហកម្មគ្រប់គ្រងទ្រព្យសម្បត្តិ”។

ការសម្រេចចិត្តនេះ បានធ្វើឡើងខណៈប្រទេសសិង្ហបុរី ដែលជាដៃគូប្រជែងក្នុងតំបន់អាស៊ីអាគ្នេយ៍ បានដណ្តើមយកតំណែងរបស់ទីក្រុងហុងកុង ក្លាយជាមជ្ឈមណ្ឌលចំណាត់ថ្នាក់ខ្ពស់បំផុត បន្ទាប់ពីទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នៅក្នុងការស្ទង់មតិឧស្សាហកម្មថ្មីៗបំផុត ខណៈដែលទីក្រុងហុងកុងរបស់ចិន បានព្យាយាមយកឈ្នះលើការមិនសប្បាយចិត្តរបស់វិនិយោគិន ចំពោះនយោបាយកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here