មេដឹកនាំហុងកុងថ្មីកំណត់គោលដៅពង្រឹងតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រោយពីមានការប្រជែងពីសិង្ហបុរី

0

ដោយ: លាងហួរ

ហុងកុង: ទីក្រុងហុងកុងបានបង្ហាញនូវវិធានការមួយចំនួន ដើម្បីពង្រឹងតួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងទប់ទល់នឹងការប្រកួតប្រជែងនានាពីប្រទេសសិង្ហបុរី  ដើម្បីទាក់ទាញក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងទ្រព្យឯកជនទូទាំងពិភពលោក ការចុះបញ្ជីភាគហ៊ុន និងគម្រោងហិរញ្ញវត្ថុបៃតង។

លោក John Lee Ka-chiu នាយកប្រតិបត្តិហុងកុងគ្រោង ទាក់ទាញក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងទ្រព្យឯកជនយ៉ាងហោចចំនួន២០០ក្រុមហ៊ុន  ដើម្បីរៀបចំ ឬពង្រីកប្រតិបត្តិការរបស់ពួកគេនៅក្នុងទីក្រុង នៅឆ្នាំ២០២៥។

មេដឹកនាំទីក្រុងហុងកុងក៏ បានផ្តល់សញ្ញាថា រដ្ឋាភិបាលរបស់លោក នឹងផ្លាស់ប្តូរផ្នែកមួយនៃច្បាប់ជាមួយនឹងសម្បទានពន្ធ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ។ លោក Leeបាននិយាយថា ក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងទ្រព្យឯកជន គឺជាកត្តាជំរុញដ៏សំខាន់ ដល់ឧស្សាហកម្មគ្រប់គ្រងទ្រព្យសម្បត្តិ។

ការសម្រេចចិត្តនេះបានធ្វើឡើង ខណៈប្រទេសសិង្ហបុរីដែលជាដៃគូប្រជែង ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានដណ្តើមយកតំណែងរបស់ទីក្រុងហុងកុង ជាមជ្ឈមណ្ឌលចំណាត់ថ្នាក់ខ្ពស់បំផុត បន្ទាប់ពីទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នៅក្នុងការស្ទង់មតិឧស្សាហកម្មថ្មីៗបំផុត ខណៈដែលទីក្រុងចិនព្យាយាមយកឈ្នះ លើការមិនសប្បាយចិត្តរបស់វិនិយោគិន ចំពោះនយោបាយកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here