ការនាំចេញមាសរបស់ស្វីសមកកាន់ឥណ្ឌានិងប្រទេសចិនកើនឡើងគួរឱ្យកត់សម្គាល់ខណៈមាសចុះថោក

0

ដោយ៖ សុខុម

ក្រុងឡុងដ៍: ការនាំចេញមាសរបស់ប្រទេសស្វីសមកកាន់ទីផ្សារធំកំពូលៗ ដូចជា ប្រទេសឥណ្ឌា និងប្រទេសចិន ជាដើម បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងខែកញ្ញាកន្លងទៅនេះ។

យោងតាមទិន្នន័យគយរបស់ស្វីស បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលាថា កំណើននាំចេញមាសនេះកើតមានឡើង ស្របពេលមាសចុះថោក ដោយក្នុងនោះការនាំចេញមាសទៅកាន់ប្រទេសតួកគី បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ឆ្នាំ២០១៣មក។

ការធ្លាក់ចុះនូវតម្លៃមាសពីជាង២.០០០ដុល្លារ ក្នុង១អោន (Ounce) ក្នុងខែមីនា មកនៅត្រឹមប្រមាណ១.៦៥០ដុល្លារ ក្នុង១អោននេះបានធ្វើឱ្យតម្រូវការដុំមាស កាក់មាស និងគ្រឿងអលង្ការកើនឡើង នៅអាស៊ី ដោយអ្នកទិញ ជាទូទៅសម្រុកទិញ ពេលមាសចុះថោក។

ស្ថានភាពចលាចលផ្នែកសេដ្ឋកិច្ច ក្នុងប្រទេសតួកគី ក៏បានជំរុញឱ្យការទិញមាសកើនឡើងផងដែរ ព្រោះជាទូទៅអ្នកវិនិយោគចាត់ទុកមាស ជាការវិនិយោគមានសុវត្ថិភាពជាងរក្សាទុកសាច់ប្រាក់។

ដោយឡែកសម្រាប់ហាងមាសនៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា មាសបានចុះតថោក១,៩៥៤ដុល្លារ តែប៉ុណ្ណោះក្នុង១តម្លឹង។

ប្រទេសស្វីស គឺជាមជ្ឈមណ្ឌលចម្រាញ់មាស និងមាសឆ្លងកាត់ធំបំផុតរបស់ពិភពលោក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here