ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ៤.២៥០រៀល ដដែល ចំណែកប្រេងម៉ាស៊ូតឡើងថ្លៃ៥.២០០រៀល។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី២១ ខែតុលានេះ បានឱ្យដឹងថា ប្រេងសាំងបន្តរក្សាតម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន។
ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕