ដោយ: លាងហួរ
ហាណូយ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានទទួលកញ្ចប់ហិរញ្ញប្បទានចំនួន១៣៥លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
VinFast ដែលជាក្រុមហ៊ុនរថយន្តរបស់ក្រុមហ៊ុន Vingroup JSC ដ៏ធំរបស់ប្រទេសវៀតណាម បានប្រកាសកាលពីឆ្នាំមុនថា ខ្លួនគ្រោងនឹងស្វែងរកថវិកាឱ្យបានយ៉ាងហោចណាស់៤០០លានដុល្លារ តាមរយៈកម្ចីបៃតងដំបូងរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់ការផលិតរថយន្តអគ្គិសនី។
-->

ជំនួយនេះ រួមមាន ការផ្តល់ហិរញ្ញប្បទានរយៈពេល៧ឆ្នាំ រួមទាំងប្រាក់កម្ចី២០លានដុល្លារ ដែលផ្តល់មូលនិធិដោយ ADB និង ប្រាក់កម្ចីចំនួន៨៧លានដុល្លារ ដែលសម្របសម្រួលដោយ ADB និងហិរញ្ញប្បទានសម្បទានរហូតដល់២៨លានដុល្លារ។
ក្រុមហ៊ុន VinFast បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៩ និងបានបញ្ឈប់ការផលិតរថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះនៅក្នុងខែសីហា ហើយក្រុមហ៊ុនកំពុងកំណត់គោលដៅលក់រថយន្តអគ្គិសនីទូទាំងពិភពលោកចំនួន៧៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៦ ហើយក្រុមហ៊ុនក៏កំពុងត្រៀមពង្រីកខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា វិស័យដឹកជញ្ជូនរបស់វៀតណាមមានចំនួន១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ របស់ប្រទេសវៀតណាម។
យោងតាមធនាគារADBបានឱ្យដឹងថា មូលនិធិនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០៥០៕
