សេដ្ឋកិច្ចរបស់ចិនស្ទះងើបឡើងវិញខ្លាំងនៅត្រីមាសទី៣ ប៉ុន្តែ ហានិភ័យនៅតែមាន

0

ដោយ: លាងហួរ

ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ស្របពេលទីក្រុងប៉េកាំងកំពុងប្រឈមការទប់ស្កាត់ជំងឺកូវីដ វិបត្តិអចលនទ្រព្យ និងហានិភ័យវិបត្តិសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣។

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទនេះថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសចិនកើនឡើង៣,៩ភាគរយ នៅក្នុងខែកក្កដាដល់ខែកញ្ញាពីមួយឆ្នាំទៅមួយឆ្នាំ លើសការព្យាករណ៍៣,៤ភាគរយនៅក្នុងការស្ទង់មតិរបស់Reuters។

ទិន្នន័យនេះ ដំបូងឡើយគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ប៉ុន្តែត្រូវបានពន្យារពេល រហូតដល់សមាជបក្សកុម្មុយនិស្ត ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនត្រូវបានបញ្ចប់។

ទោះបីជាមានការស្ទុះងើបឡើងវិញក៏ដោយ ក៏សេដ្ឋកិច្ចចិនកំពុងប្រ​ឈមមុខនឹងបញ្ហាជាច្រើនក្នុងប្រទេស និងក្រៅប្រទេស ខណៈវិស័យអច​ល​នទ្រព្យចិន បានរងសម្ពាធខាងក្រៅ កាន់តែខ្លាំងឡើងពីវិបត្តិអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចជាសកល ដោយសារការដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា។

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាសបានបង្ហាញថា GDP របស់ប្រទេសចិនបានកើនឡើង៣,៩ភាគរយ នៅក្នុងត្រីមាសទី៣ ធៀបនឹងការព្យាករណ៍៣,៥ភាគរយ និងការធ្លាក់ចុះ២,៦ភាគរយនៅក្នុងត្រីមាសមុន។

ក្រុមអ្នកបង្កើតគោលនយោបាយ បានដាក់ចេញនូវវិធានការគាំទ្រសេដ្ឋកិច្ចជាង៥០ចំណុច ចាប់តាំងពីចុងខែឧសភា ក្នុងការជំរុញសេដ្ឋកិច្ចដើម្បីបន្ធូរបន្ថយសម្ពាធការងារ បើទោះបីជាពួកគេបានបង្ហាញ ពីសារៈសំខា​ន់នៃការសម្រេចគោលដៅកំណើន ដែលត្រូវបានកំណត់នៅក្នុងខែមីនាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here