ក្រុមហ៊ុនដ៏ល្បីលំដាប់អន្តរជាតិបញ្ចប់ការគូប្លង់អាគារមេកំពស់៦០០ម៉ែត្រនៅទីក្រុងកោះនរាហើយ

0

ដោយៈជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនដ៏ល្បីរបស់ចក្រភពអង់គ្លេសFoster &Partnersរបស់ចក្រភពអង់គ្លេស បានបញ្ចប់ការគូប្លងស្ថាបត្យកម្ម អាគារកំពស់កប់ពពក ដែលគ្រោងសាងសង់នៅទីក្រុងកោះនរាហើយ។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងមានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងនេះបានបញ្ចប់ការឌីសាញរួចហើយ ដើម្បីត្រៀមរៀបចំសាងសង់ឡើងនៅទីក្រុងកោះនរា ប៉ុន្តែដំណើរការសាងសង់នាពេលណានោះ យើងមិនទាន់ច្បាស់នៅឡើយទេ។

លោកបន្តថា “ក្នុងស្ថានភាពសេដ្ឋកិច្ចមានសភាពបែបនេះ យើងប្រ​ហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀត ដើម្បីសាងសង់អាគារកប់ពព​កនេះ”។លោកបន្តថា “ការសាងសង់អាគារនេះលឿនឬយឺត អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោក”។

ក្រុមហ៊ុនFoster& Partnersជាក្រុមហ៊ុនស្ថាបត្យកម្មលំដាប់ពិភពលោកដ៏ល្បីល្បាញ ដោយក្រុមហ៊ុននេះបានគូរប្លង់អាគារល្បីៗ ព្រលាន​យន្ត​ហោះលំដាប់ពិភពលោកជាច្រើន ពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ក៏ត្រូវបានគូដោយក្រុមហ៊ុននេះផងដែរ។

ទីក្រុងកោះនរា មានទំហំ១២៥ហិកតា ដែលបច្ចុប្បន្នការរៀបចំហេដ្ឋា​រចនាសម្ព័ន្ឋនានាបានបញ្ចប់មួយចំនួន និងមួយចំនួនទៀតមិនទាន់បញ្ចប់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here