ដោយ: លាងហួរ
ហាណូយ: ក្រុមប្រឹក្សាគ្រប់គ្រងផ្លូវដែកក្រុងហាណូយ (MRB) បានស្នើឱ្យបង្កើនការវិនិយោគសរុប លើគម្រោងផ្លូវដែកទីក្រុងណាមថាំងឡុង-ត្រងហឹងដាវ។
នៅក្នុងលិខិតដាក់ជូនគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ ទំហំវិនិយោគ ត្រូវបានស្នើឡើងក្នុងទំហំទឹកប្រាក់៣៥,៦ ពាន់ពាន់លានដុង(១,៤ពាន់លានដុល្លារ) កើនឡើង៦៤៧,៧លានដុល្លារ បើធៀបនឹងការសម្រេចចិត្តដែលបានអនុម័តពីមុន។
-->

ចំណែកមូលហេតុ នៃការកើនឡើងទំហំវិនិយោគនេះ បណ្តាលមកពីប្រវែងផ្លូវរថភ្លើងក្រោមដី ត្រូវបានបង្កើនដល់៨,៩គីឡូម៉ែត្រ។
ដោយផ្អែកលើសំណើខាងលើ ក្រុមប្រឹក្សាMRB Hà Nội ក៏បានផ្តល់អនុសាសន៍ផងដែរនូវពេលវេលា នៃការបញ្ចប់គម្រោងនេះត្រឹមឆ្នាំ២០៣៤។
ទំហំវិនិយោគសរុបសម្រាប់គម្រោងនេះ មានចំនួន១៩,៥ពាន់ពាន់លានដុង(៧៨៥លានដុល្លារ) ដែលក្នុងនោះថវិកា១៦,៤ពាន់ពាន់លានដុងទទួលបាន ពីកម្ចីរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA)និង៣ពាន់ពាន់លានដុងពីថវិការបស់ទីក្រុងហាណូយ៕
