បុរសខ្លាំង វ៉្លាឌីមៀ ពូទីន កំពុងភ័យស្លន់ស្លោ ខណៈសេដ្ឋកិច្ចរុស្សី អាចនឹងដួលរលំក្នុងពេល៣៥ថ្ងៃខាងមុខនេះ?

0

សុខុម

អន្តរជាតិ: តើស្ថានភាពសេដ្ឋកិច្ចនៃប្រទេសរុស្ស៊ី ក្រោមការហ៊ុមព័ទ្ធជុំទិសពីសំណាក់លោកខាងលិច និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តទៅជាយ៉ាងណាហើយនៅពេលនេះ ហើយប្រទេសណាខ្លះដែលនៅតែជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់រុស្ស៊ី។

យោងតាមឆានែលទូរទស្សន៍ YouTube មានឈ្មោះថា FREEVESTING បានទម្លាយឱ្យកាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឱ្យដឹងថា ពេលនេះបុរសខ្លាំងរបស់រុស្ស៊ី ពោលគឺប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងតែភ័យស្លន់ស្លោ ខណៈក្រុមអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចរបស់រុស្ស៊ី អាចនឹងឈានដល់ការដួលរលំទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ។

គិតមកត្រឹមថ្ងៃពុធ ទី២៦ ខែតុលា នេះ វាមានរយៈពេល៩ខែ និង២ថ្ងៃហើយចាប់តាំងពីប្រទេសរុស្ស៊ី​ បានចាប់ផ្ដើមបញ្ឆេះ​សង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើម​ឆ្នាំ២០២២ ជាមួយនឹងការបញ្ជូនទ័ពប្រមាណ១៥០.០០០ម៉ឺននាក់។

ទង្វើឈ្លានពានដ៏គឃ្លើនទៅ​លើ​ប្រទេសអ៊ុយក្រែន នេះ​បាន​ទទួល​រងការ​ថ្កោលទោសពេញពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទាំងនៅអឺរ៉ុប និងអាស៊ី ដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗ និងធ្ងន់ធ្ងរយ៉ាងសម្បើមមិនធ្លាប់មានជាប្រវត្តិសាស្ត្រទៅលើរុស្ស៊ី។

ទណ្ឌកម្មនានាគឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដួលរលំតាមរយៈការតម្រង់គោលដៅទៅរកប្រេង ឧស្ម័នហ្គាស និងឧស្សាហកម្មធ្យូងថ្ម។

ក្រុមអ្នកជំនាញមើលឃើញថា ប្រសិនបើលោក ពូទីន នៅតែបន្តធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន តទៅទៀតនោះសេដ្ឋកិច្ចរបស់រុស្សី នឹងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរហួសការស្មាន។

ជាការពិតណាស់ ក្រុមអ្នកជំនាញព្យាករថា សេដ្ឋកិច្ចរបស់រុស្ស៊ី អាចនឹងដួលរលំក្នុងពេលដ៏ខ្លីខាងមុខ ហើយផលទុនជាតិសរុប (GDP) របស់ប្រទេសនេះនឹងដាំក្បាលចុះខ្លាំង។

រយៈពេល៦ខែនៃទណ្ឌកម្មរបស់លោកខាងលិច និងការបង្កកទ្រព្យសម្បត្តិនានាជាបន្តបន្ទាប់ បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្សី រីងស្ងួត ហើយទណ្ឌកម្មបន្ថែមទៀតនឹងត្រូវដាក់បន្ថែមនៅខែធ្នូ ចុងឆ្នាំ២០២២ នេះ។

ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ វាមិនត្រឹមតែមិនល្អសម្រាប់លោក ពូទីន ប៉ុណ្ណោះទេ ពោលគឺសេដ្ឋកិច្ចរបស់រុស្ស៊ី គឺអាចនឹងដួលរលំទាំងស្រុងតែម្ដង។

ទន្ទឹមនេះ ដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់រុស្ស៊ី ក្រោយទទួលរងទណ្ឌកម្មពីលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តគឺមានតែ២ប្រទេសប៉ុណ្ណោះ គឺប្រទេសចិន និងប្រទេសឥណ្ឌា៕ FREEVESTING៕

LEAVE A REPLY

Please enter your comment!
Please enter your name here