ប្រទេសកម្ពុជានិងសិង្ហបុរីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថាមពលស្អាត

0

ដោយ:លាងហួរ
ភ្នំពេញ:ប្រទេសកម្ពុជា និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) កាលពីថ្ងៃអង្គារម្សិលមិញនេះ ស្តីពីកិច្ចសហប្រតិបត្តិការថាមពលស្អាត។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាម​រយៈ​វីដេអូ​តំណភ្ជាប់​រវាង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា លោក ស៊ុយ សែម និង​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​សិង្ហបុរី និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទី២លោក Tan See Leng។

លោក ស៊ុយ សែម បានមានប្រសាសន៍ថាអនុស្សរណៈយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីអភិវឌ្ឍបន្ថែមទៀតលើវិស័យថាមពលនៅក្នុងប្រទេស និងក្នុងតំបន់។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងជាអគ្គនាយកថាមពល លោក ហេង គុនលាង មានប្រសាសន៍ថា ប្រទេសទាំងពីរបានប្តេជ្ញាផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពលស្អាតជាងមុន។

លោកបានប្រាប់អ្នកយកសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ មានអត្ថប្រយោជន៍ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ និងដើម្បីបង្កើនការតភ្ជាប់គ្នាទៅវិញទៅមកនូវ សន្តិសុខថាមពល និងនិរន្តរភាពនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here